ខ្ញុំ និងសង្សាររបស់ខ្ញុំបានស្រលាញ់គ្នា 4ឆ្នាំមកហើយ ហើយក៏មានគំរោងថា និងរៀបការនៅចុងឆ្នាំ តែជាអកុសលនៅសុខៗគេក៏មកប្រាប់ថា *យើងបែកគ្នាទៅ យើងមិនអាចរស់នៅជាមួយគ្នាបានទេ ព្រោះគេមានអ្នកថ្មីហើយ ទើបខ្ញុំដឹងថាកន្លងមកគេបោកប្រាសមនោសញ្ចេទនា ខ្ញុំរហូត ព្រោះគេ និងត្រូវរៀបការជាមួយអ្នកថ្មី នៅចុងឆ្នាំនេះហើយខ្ញុំព្យាយាមធ្វើគ្រប់យ៉ាង គ្រប់វិធី ដើម្បីអោយគេត្រឡប់មកវិញ ខ្ញុំខុសត្រង់ណា មិនល្អត្រង់ណា ខ្ញុំអាចផ្លាស់ប្តូរបាន គេត្រូវការអ្វីចង់បានអ្វីខ្ញុំអោយគ្រប់យ៉ាង ព្រមគ្រប់យ៉ាងសុំត្រឹមតែគេត្រឡប់មកវិញតែអ្វីដែលខ្ញុំបានទទួល គឺភាពព្រងើយកន្តើយរបស់គេ មួយរយៈនោះខ្ញុំពិតជាតប់ប្រម៉ល់មួរម៉ៅ ធ្វើអ្វីក៏ខុសគ្រប់យ៉ាង,,,, រហូតដល់ថ្ងៃមួយមិត្តភក្តិខ្ញុំក៏ណែនាំអោយខ្ញុំទៅរកគ្រូស្នេហ៍ ដែលតាមធម្មតាខ្ញុំជាមនុស្សដែលខ្លាចចំពោះរឿងមន្តអាគមអូមអាមណាស់មិនចង់ពាក់ព័ន្ធ មិនចង់ទៅជិតទៅក្បែរទេ តែមកដល់ដំណាក់កាលនេះខ្ញុំពិតជាទន់ជ្រាយរហូតដល់បាត់បង់សតិសម្បជញ្ញៈ ស្នេហាបានបាំងភ្នែកខ្ញុំ …
ស្រលាញ់គ្នា៥ឆ្នាំ ខាងប្រុសបែកចិត្តទៅមានថ្មី ក៏ទៅរកគ្រូស្នេហ៍ឱ្យជួយ គ្រូទារលុយ៨០០ដុល្លារ ហេីយឱ្យមានតំណម៤ ស្រាប់តែ១៥ថ្ងៃក្រោយមកស្វាងចែសព្រោះតែ… Read More